Advertisement

បំបាត់ចម្ងល់ ពាក្យគន្លឹះសំខាន់ៗនៃ វិស័យអវកាស និងវិទ្យាសាស្ត្រ Key words in Space knowladge

បំបាត់ចម្ងល់ ពាក្យគន្លឹះសំខាន់ៗនៃ  វិស័យអវកាស និងវិទ្យាសាស្ត្រ  Key words in Space knowladge 👉ប្រធានបទ​: ស្វែងយល់ពាក្យគន្លឹះសំខាន់ៗនៃ «វិស័យអវកាស និងវិទ្យាសាស្ត្រ» ដើម្បីបំបាត់​ចម្ងល់ជា​យូរមក​ហើយ | Space knowledge | TosRean-តោះរៀន |
-------------------------------------------------------
👉សូមពុកម៉ែបងប្អូនជយយចុច ជាវ-Subscribe ដើម្បីទទួលបានចំណេះដឹង និង ពត៍មានថ្មីៗអំពី អវកាស វិទ្យាសាស្ត្រ និង​ ពិភពលោក។
👉សូមអភ័យទោសចំពោះកំហុសឆ្គងត្រង់កន្លែងណាមួយ
👉This is the collection space,science,technology and general knowledge channel
👉Please subscribe, like and leave the comments . Thanks
------------------------------------------------------
សូមស្វែងយល់អំពី​អ្វីដែលលោកអ្នក​គួរយល់ដឹងបន្ថែមដូចខាងក្រោម

**១. ប្រព័ន្ធព្រះអាទិត្យ៖ ជាបណ្តុំនៃ​ផ្កាយ ភព និងព្រះច័ន្ទ។ ឧទាហរណ៍​នៅក្នុងប្រព័ន្ធព្រះអាទិត្យ​យើង​មាន​ព្រះអាទិត្យ​មួយជាចំណុច​កណ្តាល ហើយមានភពធំៗ​ចំនួន០៨គោចរជុំវិញ ក្នុងនោះភពគោចរ​ជារង្វង់​ជុំវិញ​ព្រះអាទិត្យ​ដ៏កៀកជាងគេ​គឺ ភពពុធ ឯភពផែនដី​វិញនៅលេខ​រៀងទី៣។ ប្រព័ន្ធព្រះអាទិត្យ​ស្ថិតនៅក្នុង​កាឡាក់ស៊ីមួយ ដែលជាបណ្តុំ​នៃផ្កាយ និងភពរាប់ពាន់លាន ហើយដែល​ប្រព័ន្ធព្រះអាទិត្យ​ខ្លះអាចមាន​​ព្រះអាទិត្យពីរ ទៅបីផងដែរ ហើយក៏មានផ្កាយខ្លះទៀតមានតែឯងដោយអត់មានភពគោចរជុំវិញថែមទៀត។
**២. ឆ្នាំពន្លឺ៖ ជាចម្ងាយ​ដែលពន្លឺអាចរត់បាន​ក្នុងរយៈពេលមួយឆ្នាំផែនដី។ ក្នុងន័យនេះគឺសំដៅ​ទៅលើ​ការ​យកពន្លឺមកធ្វើ​ជារង្វាស់​ចម្ងាយ ដែលនៅពេល​រយៈចម្ងាយ​ដ៏សែនឆ្ងាយពេក គេត្រូវប្តូរទៅ​ប្រើជាឆ្នាំពន្លឺ ជំនួសឲ្យ​​គីឡូម៉ែត្រ ឬម៉ៃល៍។ មួយឆ្នាំពន្លឺ​មានចម្ងាយ​ស្នើនឹង ៩.៤៦១,០០០,០០០,០០០,០០០ គីឡូម៉ែត្រ។
**៣. ព្រះច័ន្ទ, ភពរណប, និងភពបម្រុង៖ ព្រះច័ន្ទ ឬភពរណប​អាចចាត់ចូលក្នុង​ចង្កោមតែមួយ ព្រោះជា​ផ្កាយរណប​ធម្មជាតិ ដែលគោចរ​ជុំវិញភពមេ​របស់វា ប៉ុន្តែការប្រើប្រាស់​ពាក្យព្រះច័ន្ទ​គឺត្រូវជាង ហើយព្រះច័ន្ទ​នីមួយៗ​ក៏មានឈ្មោះ​របស់វាដែរ ដូចជាព្រះច័ន្ទ​ផែនដី​មានឈ្មោះ Lunar ជាភាសាអង់គ្លេស ឬខ្មែរហៅថាព្រះខែ ឬលោកខែជាដើម។ សម្រាប់​ភពបម្រុង គឺជាកូនភព ឬភពតូច​មិនគ្រប់លក្ខណៈ ថែមទាំង​ងាយរងគ្រោះ​ដូចជា ស៊ីរ៉ែស វែស្តា ភ្លុយតូ អ៊ីរីស ហូមៀ អូរគូស និង សាលាស្យា​ជាដើម។
**៤. បរិយាកាស៖ សំដៅទៅ​លើឧស្ម័ន ធូលី និងម៉ូលេគុល​ផ្សេងៗ​ដែលស្រោប​នៅជុំវិញផ្ទៃ ភព ព្រះច័ន្ទ ឬផ្កាយមួយ​។ ភពមាន​បរិយាកាស​មានន័យថា វាមានខ្យល់ និងឧស្ម័នផ្សេងៗព័ទ្ធជុំវិញដោយចលនា​កញ្ជ្រោល​ពី​តិចទៅខ្លាំង ដូចជាភពសុក្រ​មានពពក និងកំហាប់​បរិយាកាស​ក្រាស់, ភពផែនដី​មានបរិយាកាស​ក្តៅល្មមៗ និងសើបថែម​ទាំងមានពពកកញ្ជ្រោល​ពីតិចទៅមធ្យម, ព្រះច័ន្ទទីតាន​មានបរិយាកាស​ក្រាស់ និងត្រជាក់​ខ្លាំង, ភពពុធអត់​មានបរិយាកាសទេ, ព្រះច័ន្ទរបស់យើងអត់មាន​បរិយាកាសទេ, ភពសុក្រ-សៅរ៍- អ៊ុយរ៉ាណុស-ណិបទូន មានបរិយាកាសតែអត់មានស្រទាប់រឹង (ដី ថ្ម ឬទឹក) ​សម្រាប់ជាន់​ឡើយ។
**៥. រយៈពេលគោចរ៖ ផែនដីវិលជុំវិញ​ខ្លួនឯងមួយជុំ​ស្មើនឹង​២៤ម៉ោង (មួយថ្ងៃ) ហើយគោចរ​ជុំវិញ​ព្រះអាទិត្យ​មួយជុំ​ស្មើនឹង ៣៦៥ថ្ងៃ (មួយឆ្នាំ)។ រយៈពេលគោចរនៃភព​ទាំងអស់គឺខុសគ្នា ឧទាហរណ៍​ភពពុធនៅ​ជិតព្រះអាទិត្យ​​បំផុត​ប្រើប្រាស់ពេល​វេលាគោចរមួយជុំ​តែជាង ៨៨ថ្ងៃរបស់ផែនដីប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ភពភ្លុយតូចដែលនៅឆ្ងាយជាងគេ គឺរហូតដល់ជាង ២៦០ឆ្នាំទើបបានមួយជុំព្រះអាទិត្យ។ សម្រាប់​ការវិល​ជុំវិញខ្លួន​ឯងវិញក៏ខុសគ្នា​ដែរ ដូចជា​ភពព្រហស្បតិ៍​វិលលឿន គឺមួយថ្ងៃ​របស់វាមានតែ ១០ម៉ោងប៉ុណ្ណោះបើធៀបនឹងផែនដី ប៉ុន្តែភពសុក្រវិលយឺតបំផុតគឺមួយថ្ងៃរបស់វា​យូរជាងមួយឆ្នាំរបស់វា៕

NASA,technology news,CME,ផែនដី,moon news,earth news,nasa news,planet news,netun news,nasa usa,science news,UFO news,kepler news,space.com,cambo space,tosrean,khmer news,rfa radio news,cambodia news,cambo space edu,ព្រះច័ន្ទ,ភពអង្គារ,world new,sun new,pluto news,success reveal,5-Second Crafts,Cambo Space News,Cambo News,Black Hole,Share Knowledge,Sabay Tv,Global Sharing,khorn vibol,neptune,Uranus,solar system,lunar,iceberg,Venus,

Post a Comment

0 Comments